១. ជីវប្រវត្តិរបស់លោកម៉ៅសេទុង
លោកម៉ៅសេទុង ជាធម្មតាត្រូវបានប្រជាជនចិនឲ្យនាមថា
លោកប្រធានម៉ៅ គឺជាអ្នកបដិវត្តន៍កុំមុយនីស្ដចិនលិចធ្លោមួយរូប ក្នុងប្រវត្តិសាស្រ្តចិន ជាបិតាស្ថាបនិកសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងជួរបក្សកុំមុយនីស្ដលោកគឺជាប្រធានបក្ស ចាប់ផ្ដើមតាំងពីបង្កើតឡើងអំឡុងឆ្នាំ ១៩៤៩ រហូតដល់ឆ្នាំ ១៩៧៩ ពេលលោកទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ។ លោកម៉ៅកើតក្នុងទីក្រុងសាវសាន ខេត្តហួណានប្រទេសចិន នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៨៩៣។ លោកម៉ៅ គឺជាកូនប្រុសម្នាក់ក្នុងគ្រួសារកសិករស្ដុកស្ដម្ភមួយ ដោយមានទស្សនៈជាតិនិយមចាប់ផ្ដើមពីដឹងក្ដីមក លោកម៉ៅបានក្លាយខ្លួនទៅជាទស្សនៈវិទូជាតិនិយមលេចធ្លោនិងជាអ្នកប្រឆាំងនឹងរបបចក្រព័ទ្ធនិយមដ៏ខ្លាំងក្លាម្នាក់ ជាក់ស្ដែងគឺដោយសាតែលោកទទួលឥទ្ធិពលពីភាពជ្រួលច្របល់ក្នុងសង្គ្រាមជាបន្តបន្ទាប់ដូចជា ៖ បដិវត្តន៍សៀងហៃ (ឆ្នាំ ១៩១១) និងចលនាសង្គម (០៤ ឧសភា ឆ្នាំ ១៩១៩) ។ ដែលក្រោយមកនាំឲ្យលោកសម្រេចចិត្តជ្រើសរើសលិទ្ធិកុំមុយនីស្ត ម៉ាកស៊ីសឹម និងលេនីនស៊ីសឹម ធ្វើជាគំរូអំឡុងពេលលោកកំពុងធ្វើការនៅសកលវិទ្យាល័យ ថេកឃីង University ក្នុងទីក្រុងប៉េកាំង។ ដោយសាយល់ដឹងជ្រាបជ្រៅពីលទ្ធិកុំមុយនីស្ដទាំងពីរ លោកម៉ៅសម្រេចចូលរួមជាមួយនឹងបញ្ញាវត្តចិនដទៃទៀត បង្កើតបក្សកុំមុយនីស្ដចិន CPC ជាលើកដំបូងនៅឆ្នាំ ១៩២៣ និងចូលរួមដឹកនាំចលនាបះបោមួយឈ្មោះថា ចលនាប្រមូលផលសិសិរដូវ អំឡុងឆ្នាំ ១៩២៧។ អំឡុងពេលប្រទេសចិនធ្លាក់ចូលសង្រ្គាមស៊ីវិលដែលកើតចេញពីការទង្គិចខ្វែងគំនិតគ្នារវាងបក្សកុំមុយនីស្ដចិន CPC និងបក្សកាន់លទ្ធិប្រជាធិបតេយ្យ គូមេតាំង ឬ KMT លោកម៉ៅបានចូលរួមជួយជ្រោមជ្រែងបង្កើតកងទ័ពក្រហមដែលកើតចេញពីពលករនិងកសិករដឹកនាំការប្រឆាំងគោលនយោបាយដីធ្លីក្នុងខេត្តជាងស៊ី ដោយក្រោយមកនាំឲ្យលលោកក្លាយទៅជាប្រធានបក្ស CPC តែម្ដង។ ទោះបីជាអំឡុងពេលសង្គ្រាមលោកលើកទីពីរ នៅឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ចិនប្រឈមមុខខ្លាំងជាមួយកងទ័ពចក្រព័ទ្ធជប៉ុន ហើយបក្សកុំមុយនីស្ដ CPC និងបក្សប្រជាធិបតេយ្យ KMT បានរួមដៃវាយបណ្ដេញពួកឈ្លានពានក៏ដោយប៉ុន្តែក្រោយជប៉ុនចាញ់សង្រ្គាម និងដកទ័ពបក្សធំៗទាំងពីរនៅតែខ្វែងគំនិតគ្នាបង្កឲ្យមានសង្រ្គាមស៊ីវិលផ្ទុះឡើងជាថ្មី ហើយនៅឆ្នាំ ១៩៤៩ ដោយលោកម៉ៅបានវាយបណ្ដេញទម្លាក់រដ្ឋាភិបាលជាតិនិយមរបស់បក្សប្រជាធិបតេយ្យចេញពីប្រទេសចិនធ្លាក់ទៅដល់កោះតៃវ៉ាន់នាំឲ្យបក្សប្រជាធិបតេយ្យនេះសម្រេចយកទឹកដីកោះនេះធ្វើជាមូលដ្ឋាននិងបង្កើតជារដ្ឋាភិបាលតៃវ៉ាន់រហូតទាល់នឹងបច្ចុប្បន្ន។ នៅថ្ងៃទី ០១ តុលា ឆ្នាំ១៩៤៩ លោកម៉ៅសេទុងបានប្រកាសបង្កើតរបបដឹកនាំថ្មីមួយគឺ សាធារណរដ្ឋប្រជាមានិតចិន ជាផ្លូវការដោយក្នុងជួរដ្ឋាភិបាលគឺមានតែបក្សកុំមុយនីស្តចិន CPC មួយគត់ជាអ្នកដឹកនាំនិងគ្រប់គ្រងអំណាចត្រឹមប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោមការដឹកនាំរបស់លោកម៉ៅសេទុងលោកបានពង្រឹងអំណាចរបស់ខ្លួនឲ្យរឹងមាំថែមទៀតជាមួយនឹងគោលនយោបាយកំណែទម្រង់ដីធ្លីនិងការប្រើប្រាស់ចិត្តសាស្រ្តយកឈ្នះក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ក៏ដូចជាយុទ្ធនាការប្រឆាំងបណ្ដាអភិជនកាន់កាប់ដីធ្លីធំៗ យុទ្ធនាការណ៍ប្រឆាំងសកម្មជន ដែលចង់ធ្វើបដិវត្តន៍ចង់ផ្ដួលរលំរដ្ឋាភិបាលកុំមុយនីស្ដរបស់លោកក៏ដូចជាយុទ្ធនាការប្រឆាំងសកម្មជនគ្រប់រូបដែលចាតុទុកជាសត្រូវរបស់រដ្ឋ ក្នុងឆ្នាំ ១៩៥៧ លោកម៉ៅសេទុងបានចាប់ផ្ដើមគោលនយោបាយថ្មីមួយទៀតគឺ គោលនយោបាយមហាលោតផ្លោះ ធ្វើឡើងចេតនាពង្រីកវិស័យសេដ្ឋកិច្ចចិនតាមរយៈការផ្លាស់ប្តូរវិស័យកសិកម្មទៅជាវិស័យឧស្សាហកម្មគោលនយោបាយមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋចិនជាច្រើនលាននាក់បានជួបគ្រោះទុរភិក្ស និងដាច់ពោះស្លាប់ហើយត្រូវចាត់ទុកជាទូរលេខស្លាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តចិនដោយមានអ្នកស្លាប់ដោយការអត់ឃ្លានរហូតដល់ជាង ៤៥ លាននាក់ត្រឹម រយៈពេលបួនឆ្នាំចន្លោះឆ្នាំ ១៩៥៧ រហូតដល់ឆ្នាំ ១៩៦២។ ក្នុងឆ្នាំ ១៩៦៦ លោកម៉ៅសេទុងក៏បានបង្កើតគោលនយោបាយថ្មីមួយទៀតគឺបដិវត្តន៍វប្បធម៌ ដែលគោលនយោបាយមួយនេះបានលុបបំបាត់ភាពបដិវត្តន៍ក្នុងសង្គមចិន ដែលមានការបង្ហូរឈាមរហូតដល់ទៅ ១០ ឆ្នាំហើយត្រូវបានគេចាត់ទុកជាអំពើហិង្សាដ៏ឃោឃៅ ជាការបំផ្លិចបំផ្លាញវប្បធម៌និងវត្ថុបុរាណដើម្បីលើកកម្ពស់ការគោរពបុគ្គលតែម្នាក់គឺ លោកម៉ៅសេទុងខ្លួនឯងហើយមកទាល់នឹងពេលនេះត្រូវបានគេចាត់ទុកថាជាភាពបរាជ័យយ៉ាងធ្ងន់ធ្ងរមួយអំឡុងពេលដឹកនាំប្រទេសចិនពីសំណាក់បិតាស្ថាបនិកបក្សកុំមុយនីស្ដចិនរូបនេះ។ ក្នុងឆ្នាំ ១៩៧២ លោកប្រធានម៉ៅបានបើកទ្វាទទួលបដិសណ្ឋារកិច្ចជាលើកដំបូងសម្រាប់ទស្សនៈកិច្ចប្រធានាធិបតេយ្យ រិចរីឆាតនិចសុន ក្នុងរដ្ឋរាជធានីប៉េកាំងដែលទស្សនៈកិច្ចនេះគឺជាការបើកទ្វាសម្រាប់គោលនយោបាយថ្មីមួយទៀតរបស់ចិនទៅកាន់ពិភពលោកក្រោយធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំលោកបានទទួលមរណៈភាពដោយគាំងបេះដូងនៅថ្ងៃទី ០៩ កញ្ញា ឆ្នាំ ១៩៧៦ ក្នុងវ័យ ៨២ ឆ្នាំ។ ក្រុមអ្នកគាំទ្ររូបលោកបានចាត់ទុកលោកម៉ៅសេទុងគឺជាមនុស្សម្នាក់គត់ដែលបានជួយប្រទេសចិនឲ្យក្លាយជាមហាអំណចពិភពលោកជួយលើកកម្ពស់ស្រ្តីសម្រាប់វិស័យអប់រំនិងការបង្កើតឲ្យមានប្រព័ន្ធសុខមាលភាពដ៏ល្អនាំឲ្យពលរដ្ឋចិនអាចរស់បានយូអង្វែងក៏ជាហេតុនាំឲ្យប្រជាជនចិនកើនលើសពី ៥៥០ លាននាក់ រហូតដល់ ៩០០ លាននាក់អំឡុងពេលលោកគ្រប់គ្រងប្រទេស ផ្ទុយទៅវិញក្នុងទស្សនៈមួយផ្សេងទៀតរបបដឹកនាំរបស់លោកម៉ៅត្រូវបានពលរដ្ឋចិនមួយចំនួនចាត់ទុកជារបបផ្ដាច់ការនិងថ្កោលទោសលើសង្គ្រាមដ៏ឃោឃៅចំពោះពួកសកម្មជនបដិវត្តន៍ការបំផ្លាញវត្ថុបុរាណនិងទីសក្ការៈដូចជាក្នុងសាសនាជាដើម។ លើសពីនេះលោកម៉ៅត្រូវបានគេចាត់ទុកថាជាមនុស្សតែម្នាក់គត់ត្រូវទទួលខុសត្រូវសម្រាប់ការសម្លាប់ពលរដ្ឋចិនច្លោះពី ៣០ ទៅ ៧០ លាននាក់អំឡុងពេលលោកដឹកនាំប្រទេស។


