សួរស្ដីអ្នកទាំងអស់គ្នានេះជា អត្ថបទមួយដែលនិយាយអំពីបញ្ហាដែលមនុស្សមួយចំនួន អាចក្លាយជាអ្នកមាន ឯអ្នកខ្លះទៀតមិនអាចក្លាយជាអ្នកមាន យកមកវិភាគនិងពិចារណាចែកជូនអ្នកទាំងអស់គ្នាអានលេង។ អ្នកទាំងអស់គ្នាដែលឆ្ងល់ទេថា អ្នកខ្លះរៀនមិនពូកែ តែអនាគតគាត់អាចក្លាយជាអ្នកមាន តែអ្នកខ្លះរៀនឡើងពូកែតែគាត់មិនអាចក្លាយជាអ្នកមានបាន។ គឺគាត់អាចត្រឹមក្លាយជាសាស្រ្តាចារ្យបង្រៀនតែប៉ុណ្ណោះ។ តើរឿងទាំងអស់ហ្នឹងមកពីហេតុអ្វី? អាចថាមកពីវាសនា ឬក៏ជាព្រមលិខិត យើងអាចនិយាយមួយម៉ាត់ទៀតក៏បានដែរ ព្រោះរឿងទាំងនេះជាអាថ៍កំបាំង ដែលកើតចេញពីទង្វើនិងការប្រព្រឹត្តរបស់គេ តាមពិតទៅមនុស្សណាម្នាក់ក៏អាចក្លាយជាអ្នកមានបានដែរ មនុស្សណាម្នាក់ក៏មានសមត្ថភាពពិសេសដែរ។ ប្រសិនបើគាត់អាចយកសមត្ថភាពពិសេសរបស់គាត់ ដែលយើងចំណាំបានថា ទេពកោសល្យពីកំណើត យកវាទៅប្រើ ដើម្បីទាញយកផលប្រយោជន៍ ពេលនោះគាត់នឹងអាចក្លាយជាអ្នកមានបាន។ ព្រោះទេពកោសល្យវាមានពីរប្រភេទដែរ វាអាចកើតចេញពីការហ្វឹកហាត់ ទោះបីវាមិនមានជាលក្ខណៈធម្មជាតិ កាលណាយើងហ្វឹកហាត់ច្រើនក៏អាចមានទេពកោសល្យដែរ ចឹងទើបមានកន្លែងខ្លះថាទេពកោសល្យស៊ីវិល ទេពកោសល្យជនបទ។ សួរមិចគេប្រើទេពកោសល្យចឹង? គឺមកពីយើងរៀន ចឹងទៅយើងមានទេពកោសល្យហើយ ប៉ុន្តែវាខុសគ្នាត្រង់ថាអ្វីដែលជាទេពកោសល្យពីកំណើត កាលយើងធ្វើលក្ខណៈទេពកោសល្យពីកំណើតធ្វើឲ្យយើងងាយធ្វើអត់ពិបាកតឹងចិត្តប៉ុន្មានទេ អាហ្នឹងឧបមាដូចឈើចឹងបើសិនជាធម្មជាតិឈើហ្នឹងកោង យើងអាចធ្វើឲ្យត្រង់បានបើយើងព្យាយាម ប៉ុន្តែគ្រាន់តែថាយើងធ្វើឲ្យវាត្រង់ទៅយើង ព្រោះតែសាច់ឈើនោះត្រង់ វាខុសពីធម្មជាតិរបស់វា អាហ្នឹងវាដូចជារៀបចំ គេហៅថាទេពកោសល្យហ្នឹងដែរ។     








    


    

យើងឧបមាដូចលោក ជែកមា មហាសេដ្ឋីមានជាងគេនៅចិនចឹង ទេពកោសល្យពីកំណើតរបស់គាត់ហ្នឹងធ្វើជំនួញ ប៉ុន្តែមុននឹងធ្វើជំនួញ គាត់មិនមែនជាអ្នកជំនួញភ្លាមទេ។ គាត់គ្រាន់តែជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ប្រសិនបើគាត់បន្តធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ធ្វើជាមគ្គុទេសបកប្រែភាសាអង់គ្លេសឲ្យភ្ងៀវបរទេសដើរលេងហ្នឹង។ គាត់មិនអាចក្លាយជាអ្នកមានចឹងនោះទេ តែបើសួរថាគាត់រៀនពូកែឬទេ ប្រវត្តិគាត់បើមើលទៅ ដូចជាមិនពូកែប៉ុន្មានទេ សូម្បីតែដាក់ពាក្យធ្វើការងារក៏មិនជាប់ផង។ ប៉ុន្តែពេលគាត់រកស៊ីខ្លាំងវិញ គំនិតដែលគាត់គិតគឺធ្វើទៅត្រូវ អាហ្នឹងវាមានន័យថាគាត់បានបញ្ចេញពីទេពកោសល្យ ពីកំណើតរបស់គាត់ហ្នឹងឲ្យ វាចំហើយក៏គាត់ទាញយកប្រយោជន៍ពីវាបានចឹងទៅគាត់ក៏ក្លាយទៅជាអ្នកមានចឹងទៅ ហើយយើងត្រឡប់មកមើលស្រុកយើងក៏ចឹងដែរ។

      






   

     

យើងមើលអ្នកកំប្លែងចឹង ដូចលោកពាក់មីចឹងគាត់ពីមុនជាងសំណង់បើគាត់បន្តទៀតមកទាល់ឥឡូវទៀត គិតថាសេដ្ឋកិច្ចរបស់គាត់មិនបានធូធាដូចឥឡូវទេ។ ប៉ុន្តែដល់ពេលគាត់បកមកលេងកំប្លែង សួរថាមើលគាត់ពូកែដែរឬទេ? សួរថាគាត់មានបានទៅរៀននៅសាលាសិល្បៈ រៀនឯណាទេ? គឺអត់ទេប៉ុន្តែជាទេពកោសល្យពីធម្មជាតិរបស់គាត់តែម្ដង។​ គាត់រៀបចំតែបន្តិចឲ្យសមទៅគឺឆាប់ឡើងតែម្ដង។ រួចមិនត្រឹមតែកំប្លែងទេ គាត់ច្រៀងក៏បាន ហើយដឹកនាំសម្ដែងរឿងលេងកុនក៏បានមួយកំផ្លេ ហើយអ្នកខ្លះទៅរៀនសាលាសិល្បៈ រៀនអីសួរថាបានធ្វើជោគជ័យដូចគាត់ដែលទេ មិនប្រាកដទេ។ ចឹងបានថាបើសិនជាចង់ជោគជ័យទាល់តែយើងធ្វើអ្វីដែលជាលក្ខណៈធម្មជាតិ ទេពកោសល្យជាធម្មជាតិរបស់យើងហ្នឹង ហើយប្រឹងប្រែងវាឲ្យអស់ពីសមត្ថភាព។

     


     


     

ហើយចុះគេសួរថាបើយើងមិនដឹងថាទេពកោសល្យធម្មជាតិយើងផងហ្នឹង តើឲ្យខ្ញុំធ្វើយ៉ាងមិច។ វាពិបាកដែរកាលណាយើងអត់ដឹងមានមនុស្សជាច្រើនក៏អត់ដឹងថាអ្វីជាទេពកោសល្យ ពិតប្រាកដរបស់គាត់ទេ អ្វីដែលគាត់ចង់ទេ។ អ្នកខ្លះគាត់អាចរំដោះខ្លួនផុតនៅពេលគាត់អាយុច្រើនគួសម អ្នកខ្លះមួយចំនួនគាត់មិនអាចរំដោះខ្លួនដោយសាតែភាពភ័យខ្លាច។

     




     

      

ហេតុអ្វីបានជាភាពភ័យខ្លាច? ព្រោះពេលខ្លះ គាត់មានមុខរបរមានជំនាញមួយច្បាស់លាស់ហើយ គាត់អត់ហ៊ានចាប់យកអ្វីដែលថ្មីៗទេព្រោះគាត់ខ្លាចដាច់ឆ្នាំងបាយ តែអ្នកខ្លាំងវិញគាត់ហ៊ាន គាត់គិតថាវាមិនមែនជាអ្វីដែលគាត់ចូលចិត្តទេ គាត់ត្រូវតែលះបង់ធ្វើអ្វីដែលថ្មី ចឹងទើបបានជាឪកាសដែលល្អ គឺជាឪកាសដែលនៅក្មេងគេថានៅវ័យដែលមិនទាន់មានគ្រួសារ ឬដែលទើបហ្នឹងមានគ្រួសារ ឬវ័យនៅពេញកម្លោះថាយើងនៅមានពេលសាកល្បង។

 
     




     

     

មានតែពេលសាកល្បងទេ ទើបយើងអាចដឹងថាអ្វីដែលជាទេពកោសល្យពិតប្រាកដរបស់យើង។ យើងធ្វើការតិចតួចមួយ ប្រឹងឲ្យអស់ឲ្យដល់ទីបំផុតតើវាបានកម្រឹតណា មើលទៅដល់ជោគជ័យហើយ​ យើងគិតជាអ្វីដែលជាទេពកោសល្យរបស់យើង។ យើងអាចប្ដូរទៅធ្វើរបស់មួយផ្សេងទៀតដូចជារាល់អ្វីដែលជាជំនាញដែលពិតប្រាកដមាន។ កាលណាតែយើងធ្វើច្រើនដង យើងប្រាកដដឹងតែម្ដង ថាអ្វីដែលជាទេពកោសល្យពិតប្រាកដរបស់យើងពិតដែលរកឃើញ។ នៅពេលដែលយើងរកឃើញ ហើយយើងប្រឹងទៅវាឲ្យអស់យើងប្រាកដ៏ជាអាចជោគជ័យទោះមិនបានក្លាយជាមហាសេដ្ឋិពិភពលោកដូចគេក៏ដោយ ក៏បានត្រឹមតែមួយរស់ស្រួល រស់ទាំងសប្បាយចិត្តក្នុងជីវភាពមួយដ៏សមរម្យអាចថាមានអ្នកមាន។​ ខ្មែរយើងគេថាអ្នកមានទោះមិនមែនមានតែមហាសេដ្ឋីដែលមាន មានន័យថាមិនខ្វះខាតតទៅទៀតអាចរស់នៅបាន។

     


   


     



ខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណសម្រាប់ការអានអត្ថបទនេះរហូតដល់ចប់។