ជម្រាបសួរប្រិយមិត្តអ្នកអាន មានមនុស្សមួយចំនួនឆ្ងល់ថា
សួរថាមកពីអ្វី? មកពីទេវតា ឬក៏មកពីព្រហ្មលិខិត ឬមកពីខុសហុងស៊ុយ ឬក៏មកពីអ្វីឲ្យពិតប្រាកដ? ដូច្នេះ វាពិបាកមិនដឹងធ្វើមិចទេ ចង់មានចង់បានដូចគេដែរតែមិនអាចធ្វើបាន តើមកពីហេតុអ្វី?
បើតាមអ្វីដែលខ្ញុំបានការសិក្សាស្រាវជ្រាវ ដោយមុនដំបូងខ្ញុំបានរៀនពីសៀវភៅ។ ក្រោយពីរៀនពីសៀវភៅហើយ ខ្ញុំយកវាទៅអនុវត្ត។ ពេលយកអ្វីដែលខ្ញុំបានយកទៅអនុវត្តទៀតនោះ ឃើញថាអ្វីដែលគេនិយាយហ្នឹងត្រឹមត្រូវមែន។
បញ្ហានោះគឺមកពីមនុស្សនោះខ្វះចំណុចមួយ។ មនុស្សដែលធ្វើការមិនឡើងឋានៈ ដែលរកស៊ីមិនរីកចម្រើននោះគឺខ្វះចំណុចនេះឯង គឺក្ដីសុខបិន។ ហើយខ្ញុំបានសួរមនុស្សជាច្រើនហើយ ដែលគាត់មិនដែលធ្វើកិច្ចការអ្វីបានជាដុំកំភួននោះថា តើគាត់មានក្ដីសុខបិនអត់? ភាគច្រើនគាត់ឆ្លើយដាក់ខ្ញុំវិញថា "សុបិន្តស្អី! រកមួយថ្ងៃដើម្បីរស់មួយថ្ងៃ សួរថាសុបិនស្អី! "។ បន្ទាប់មកខ្ញុំសួរគាត់ទៀតថា "ចុះបងធ្លាប់មានផែនការដូចជា ៥ ឆ្នាំក្រោយនឹងចង់បានអ្វី? ក្នុងរយៈពេល ១០ ឆ្នាំក្រោយចង់បានអ្វី? ចង់បានជីវិតបែបណាក្នុងរយៈពេល ២០ ឆ្នាំក្រោយ "។ គាត់ក៏ឆ្លើយថា " ចុះឯងទៅគិតអីវែងឆ្ងាយម្លេះហ្អា...! រកមួយថ្ងៃឲ្យតែបានទៅហ្អា... ឲ្យតែបានស៊ីឆ្អែតមួយថ្ងៃៗហ្នឹងនោះបានហើយ "។ ដូច្នេះតាមអ្វីដែលខ្ញុំបានសួរនាំពីគាត់ មានន័យថាគាត់ពុំមានក្ដីសុខបិន។ ដូច្នេះកាលណាដែលគាត់គ្មានក្ដីសុខបិន ដូចជាគាត់អត់មានទឹសដៅចឹង។ មានន័យថាគាត់មិនដឹងត្រូវទៅផ្លូវណា ទៅច្រកណាទើបអាចរស់នៅស្រណុកសុខស្រួលដូចគេ គាត់ចេះតែទៅកើតតិច ទៅលិចតិច ទៅជើងតិច ទៅត្បូងតិចអត់ដែលមានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯងថា ត្រូវទៅទីណាឲ្យប្រាកដ។ រឿងនេះប្រៀបដូចជារឿងអាខ្វាក់អាខ្វិន អ៊ុំទូកនៅតែមួយកន្លែង មិនទៅមុខតើដោយសាអ្វី គឺដោយសាតែគាត់គ្មានក្ដីសុបិនហ្នឹងឯង ហើយមិនបានកំណត់គោលដៅថាធ្វើយ៉ាងមិចទើបអាចសម្រេចគោលដៅមួយហ្នឹងបាននោះទេ។ ហើយកាលណាតែគាត់គ្មានក្ដីសុខបិន ប្រៀបដូចគាត់គ្មានទឹសដៅដូច្នឹងដែរ។ ដូច្នេះតើគាត់ត្រូវធ្វើដូចម្ដេចទើបអាចមានជីវិតល្អប្រសើដូចគេ ធ្វើការឡើងតំណែង រកស៊ីកាកកបដូចគេ?
ដំណោះស្រាយនោះ គឺត្រូវស្វែងរកក្ដីសុខបិនរបស់គាត់សិនថាអ្វីជាក្ដីសុខបិនរបស់គាត់ គាត់ចង់បានអីគេជាមុនសិន។ បន្ទាប់ពីគាត់រកក្ដីសុបិន្តសុខបិនឃើញហើយ ជំហានបន្ទាប់គឺរៀបផែនការដើម្បីសម្រេចក្ដីសុខបិននោះ បែបហ្នឹងទើបអាចទៅរួច។ ឧទាហរណ៍ថាគាត់មានផែនការ ៥ ឆ្នាំទៀតគាត់ចង់ទិញឡានមួយជិះ។ ដូច្នេះគាត់ត្រូវដឹងថា ឡាននោះតម្លៃប៉ុន្មាន ៣ ម៉ឺនដុល្លាមែន?
ដូច្នេះដើម្បី ៥ ឆ្នាំខាងមុខទៀតមានលុយ ៣ ម៉ឺនដុល្លាគាត់ត្រូវមានផែនការហិរញវត្ថុថា តើត្រូវធ្វើដូចម្ដេចទើប ៥ ឆ្នាំក្រោយទៀតអាចសល់លុយបាន ៣ ម៉ឺនដុល្លា? ដូច្នេះជំហានទីមួយ គឺយើងគិតបែបសាំម័ញ្ញមក ចែកខែឆ្នាំមកថា តើក្នុងមួយឆ្នាំយើងត្រូវសល់លុយប៉ុន្មាន? ការគិតបែបហ្នឹងគេហៅថាគិតបែបសាំម័ញ្ញ។ ប៉ុន្តែដល់ជំហ៊ានទីពី គឺគេគិតបែបស៊ីជម្រៅ គឺគិតបែបលម្អិត មានន័យថាតើគាត់ត្រូវសន្សំលុយដោយរបៀបណា។ ពេលសន្សំលុយបានហើយគាត់ត្រូវទៅវិនិយោគយ៉ាងដូចម្ដេច? ដើម្បីក្នុងរយៈពេល ៥ ឆ្នាំក្រោយគាត់អាចសល់លុយ ៣ ម៉ឺនដុល្លា។ ហើយបើចំណូលគាត់ប៉ុណ្ណឹងគាត់អាចសន្សំបានប៉ុណ្ណា? ហើយដើម្បីឲ្យសន្សំបានប៉ុណ្ណឹងនោះ រួចលុយសន្សំនោះកើនជាងរាល់ឆ្នាំទៀតនោះ ដូច្នេះតើគាត់ត្រូវធ្វើដូចម្ដេច? ដំណោះស្រាយ គឺគាត់ត្រូវបង្កើនលទ្ធភាពការងារ បន្ថែមដើម្បីបង្កើនចំណេះដឹងផងដែរ។ ដូច្នេះដើម្បីបង្កើនលទ្ធភាពការងារឲ្យបានប្រសើរជាងមុន ដើម្បីឲ្យចំណូលគាត់កើនឡើង ទោះបីជាគាត់រកស៊ីក៏ត្រូវពង្រឹងសមត្ថភាពបន្ថែមដើម្បីបង្កើនចំណូលដែរ។
សូម្បីតែអ្នកធ្វើការក៏ត្រូវតែពង្រឹងសមត្ថភាពផងដែរ។ ត្រូវចាំថាចំណូលរបស់យើងអាស្រ័យនឹងសមត្ថភាពរបស់យើងផងដែរ។ សមត្ថភាពយើងកាន់តែខ្លាំង នោះចំណូលរបស់យើងក៏កាន់តែច្រើនទៅតាមហ្នឹងដែរ។ ទោះបីជាយើងធ្វើការក៏ដោយរកស៊ីក៏ដោយ ដើម្បីអាចសន្សំបានលុយច្រើនជាងមុននោះ លុះត្រាតែយើងពង្រឹងសមត្ថភាពរបស់យើងឲ្យកាន់តែខ្ពស់ជាងមុនដែរ ទើបចំណូលយើងរត់តាមជាក្រោយ។ ទើបអាចដកប្រាក់សន្សំបានច្រើនជាងមុន យើងអាចវិនិយោគបានច្រើនជាងមុន ចឹងយើងអាចផ្ដោតទៅលើគោលដៅដែលយើងចង់បានហើយ។
និយាយសរុបមកវិញ អ្វីដែលត្រូវដោះស្រាយមុនគេគឺ ចំពោះអ្នកធ្វើការមិនឡើងតំណែងតួនាទី ធ្វើការមិនទៅមុខ រកស៊ីមិនរីកចម្រើន ចេះតែមានឧបសគ្គច្រើនដែលមើលទៅគាត់ ពិបាកខ្លាំងជួបឧបសគ្គខ្លាំង គឺត្រូវឲ្យគាត់ទៅរកឲ្យឃើញក្ដីនូវសុខបិនដែលគាត់ចង់បានជាមុនសិន។ បន្ទាប់មកបង្រៀនគាត់ឲ្យចេះរៀបចំផែនការដើម្បីសម្រេចបានក្ដីសុខបិននោះ។ ក្រោយពីមានក្ដីសុខបិន និងផែនការអស់ហើយ ត្រូវយកផែនការនោះទៅអនុវត្ត និងតាមដានមើលផែនការនោះដំណើរការរលូនឬអត់ បើមិនរលូនត្រូវកែប្រែចំណុចខ្វះខាតឲ្យបានលឿន។
តាមអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ខ្ញុំគិតថាអ្វីដែលខ្ញុំបានបង្ហាញខាងលើនេះនឹងជួយដាស់តឿនអ្នកទាំងអស់គ្នាដែលមានបញ្ហា ឬជាមិត្តភក្ដិដែលមានបញ្ហាហ្នឹង យើងអាចយកអ្វីដែលខ្ញុំបានរៀបបរាប់នៅខាងលើហ្នឹងយកទៅឲ្យគាត់ស្វែងយល់ ឲ្យគាត់ស្វែងរកក្ដីសុបិន ថាអ្វីដែលជាក្ដីសុបិនរបស់គាត់ចង់បានឲ្យឃើញ ដើម្បីឲ្យគាត់អាចតាមសម្រេចក្ដីសុបិននោះបាន។ ហើយពេលនោះជីវិតគាត់នឹងមានការផ្លាស់ប្ដូរពីមិនល្អទៅជាល្អជាមិនខាន។
បើដូច្នេះហើយខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹង! អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលអានអត្ថបទនេះរហូតដល់ចប់។
ហេតុអ្វីបានជាមនុស្សខ្លះធ្វើការរាប់ឆ្នាំ ប៉ុន្តែមិនដែលឃើញមានទៅណា?ឋានៈក៏មិនឡើងប្រាក់ខែក៏មិនឃើញមានបានប៉ុន្មាន ហើយអត់មានសល់អ្វីទៀត ហើយខ្លះទៀតនោះរកស៊ីរាប់ឆ្នាំក៏ប៉ុន្តែមិនឃើញមានទៅណានៅតែក្រដដែល។